Sponsor story
នេះគឺជាកិច្ចសហការដែលនឹងធ្វើឲ្យជីវិតពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។ នេះបើតាមការ លើកឡើងរបស់ លោក រ៉ូប៊ឺត អេលៀត អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាថ្លែងក្នុងឱកាសប្រកាសជាផ្លូវការលើកិច្ចសហការជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិតរវាងក្រុមហ៊ុននេះ និងធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ប្រព្រឹត្តិទៅកាលពី ថ្ងៃទី១៨ ខែមិនាកន្លងទៅនេះនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោករ៉ូប៊ឺត ក៏បានពន្យល់អំពីកិច្ចសហការនេះឲ្យភ្នំពេញប៉ុស្តិ៍វិដេអូដឹងទៀតថា៖ «ឧស្សាហកម្មធានារ៉ាប់រងជីវិត និងឧស្សាហកម្មធនាគារសុទ្ធតែជាផ្នែកនៃឧស្សាហកម្មហិរញ្ញវត្ថុដូច្នេះហើយបានជាការសហការជាដៃគូរបៀបនេះ (Bancassurance)បានក្លាយជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដើម្បីជួបនឹងអតិថិជនថ្មីៗទៀត ហើយជួយពួកគាត់ជាមួយនឹងគម្រោងការពាររយៈពេលវែង។ អាស្រ័យហេតុនេះហើយទើបមានការចាប់ដៃគូជាមួយធនាគារ ដែលយើងហៅថា Bank insurance ឫក៏ Bancassurance នេះកើតឡើង។»
ធនាគារវឌ្ឍនៈអាស៊ីចំកាត់ គឺជាធនាគារទី៣ ហើយបន្ទាប់ពីការចាប់ជាដៃគូជាមួយធនាគារ ANZ Royal និង MayBank។ កិច្ចសហការជាដៃគូនេះនឹងជួយដល់អតិថិជនរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដែលមានសាខានៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានាដូចជា ខេត្តព្រះសីហនុ សៀមរាប និងបាត់ដំបងឲ្យទទួលបានភាពងាយស្រួលក្នុងការទទួលយកការប្រឹក្សាយោបល់ដើម្បី សម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។
លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានសម្តែងជំនឿចិត្ត លើកិច្ចសហការនេះថា «ផលិតផលធានារ៉ាប់រងអាយុជីវិតគឺពិតជាជួយប្រជាពលរដ្ឋក្នុងការធានាសុវត្ថិភាពក្នុងគម្រោង ហិរញ្ញវត្ថុរបស់ពួកគាត់។»
លោកបានបន្តរដោយសុទុដ្ឋិនិយមទៀតថា៖ «ផលិតផលបែបនេះក៏ស្របគ្នាទៅនឹងបេសកកម្ម និងគុណតម្លៃរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ដូចគ្នា។ ពីព្រោះថាយើងមិនចង់គ្រាន់តែជួយពលរដ្ឋកម្ពុជាសន្សំប្រាក់នោះទេ តែយើងក៏ចង់ចូលរួមកសាងអនាគតដ៏ភ្លឺស្វាងមួយ ហើយអ្នកក៏មិនអាចធ្វើវាបានដែរ ប្រសិនបើអ្នក មិនបានរៀបចំគម្រោងហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។»
មេនូឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខលំដាប់ថ្នាក់ពិភពលោកដែលមាន អាយុកាលជាង១១៨ឆ្នាំក្នុងប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ បទពិសោធន៍រយឆ្នាំរបស់ មេនូឡាយហ្វ៍បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាជំនួយការដ៏មានសារៈសំខាន់ខ្លាំងមួយ សម្រាប់ប្រជាជនអាស៊ីជាច្រើនក្នុងការរៀបចំផែនការហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។ មេនូឡាយហ្វ៍ បានមកដល់កម្ពុជានៅឆ្នាំ ២០១២ គិតត្រឹមខែកុម្ភៈឆ្នាំនេះមេនូឡាយហ្វ៍បានជួយការពារអាយុជីវិតពលរដ្ឋយើងរហូតដល់ទៅជាង២ម៉ឺននាក់ ជាមួយនឹងទឹកប្រាក់ការពារចំនួន ប្រមាណជាង៣៣៦លានដុល្លាអាមេរិកដើម្បីធ្វើឲ្យប្រាកដថាពលរដ្ឋកម្ពុជានឹងមានជីវិត កាន់តែប្រសើរឡើងចំពោះសេចក្តីសម្រេចចិត្តត្រឹមត្រូវជាមួយនឹងមេនូឡាយហ្វ៍លើគម្រោងការហិរញ្ញវត្ថុរបស់ខ្លួនស្របទៅតាមជីវភាពជាក់ស្តែង។
«ខ្ញុំសូមបញ្ជាក់ថាមេនូឡាយហ្វ៍មានការប្តេជ្ញាចិត្តទាំងស្រុង ក្នុងការផ្តល់ឲ្យអ្នកនូវការប្រឹក្សាដ៏ល្អបំផុត ដើម្បីធ្វើឲ្យប្រាកដថាយើងពិតជាផ្ដល់ឱ្យលោកអ្នកនូវសេវាកម្មដ៏ល្អឥតខ្ចោះមួយ ព្រមទាំងជួយលោកអ្នកក្នុងការសម្រេចចិត្តឱ្យបានត្រឹមត្រូវលើគម្រោងធានារ៉ាប់រងនិមួយៗដើម្បីអ្នក និងគ្រួសារអ្នកមិនថាអ្នកត្រូវការ ការធានារបៀបណានោះទេ។»
លោក រ៉ូប៊ឺត អេលៀត បានគូសបញ្ជាក់ដូឆ្នេះក្នុងកម្មវិធីទទួលទានភោជនាហារពេលល្ងាចដែលមានអ្នកចូលរួមប្រមាណជាង១០០នាក់។ លោកស្រី យ៉ែម ផាណា អតិថិជនធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានប្រាប់ឲ្យយើងដឹងថាការសហការនេះនឹងជួយឲ្យលោកស្រីកាន់តែមានភាពកក់ក្តៅក្នុងការចាត់ចែងថវិកាសម្រាប់ចៅៗរបស់លោកស្រីបន្តទៀត៖
«មានមេនូឡាយហ្វ៍ថែមទៀតគឺរឹតតែផ្តល់ភាពកក់ក្តៅ ដូឆ្នេះខ្ញុំក៏បានសម្រេចចិត្តថានឹងទិញ[ផលិតផលធានារ៉ាប់រងជីវិត]ឲ្យចៅ។ [ព្រោះ] វាមានផលប្រយោជន៍។»
សម្រាប់ព័ត៌មានបន្ថែម www.manulife.com.kh or www.ababank.com