The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កុង​​កំពង់ចាម​​ អាយុ​ ៨៥​ ឆ្នាំ​​នៅ​​អាច​​ធាក់​​កង់​​រាប់​​រយ​​គីឡូ​​ម៉ែត្រ​​




កុង​​កំពង់ចាម​​ អាយុ​ ៨៥​ ឆ្នាំ​​នៅ​​អាច​​ធាក់​​កង់​​រាប់​​រយ​​គីឡូ​​ម៉ែត្រ​​

អតីត​អត្ដពលិក​ខ្មែរ​សម័យ​សង្គម​រាស្ដ្រ​និយម​ វ័យ ៨៥ ឆ្នាំ ជាកំពូល​អ្នក​ជិះកង់​វ័យ​ចំណាស់​ម្នាក់​ដែលធ្វើ​ដំណើរ​ដោយ​ឈា្នន់កង់​ពីក្រុង​ភ្នំ​ពេញ​ទៅកាន់​ខេត្ដ​សៀមរាប​ចម្ងាយ​ផ្លូវជាង ៣០០ គីឡូម៉ែត្រ តែ​រយៈពេល ១៨ ម៉ោង មិនចាញ់​ស្ថាបនិក​កង់​ Giant ដ៏ល្បី​របស់​តៃវ៉ាន់ លោក គីង លាវ​ ជាអ្នក​ជិះកង់​វ័យ​ ៨២ ឆ្នាំ​ ដែល​បាន​ចំណាយ​ពេល​ ១២ ថ្ងៃ​ជិះកង់​ជុំវិញ​កោះ​តៃវ៉ាន់​លើ​ចម្ងាយ​ផ្លូវ​ ៩២៧ គីឡូម៉ែត្រ​នោះឡើយ។ ​

លោកតា លុយ សុខុង អាយុ ៨៥ ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​ឯ​ទីរួម​ខេត្ដ​កំពង់ចាម នៅតែ​មាន​ភាព​ស្វាហាប់​របស់​ខ្លួនជា​និច្ចតាម​រយៈការ​ជិះ​កង់​កម្សាន្ដ​ទៅតាម​ខេត្ដ​នានា​ និង​បាន​ចូលរួម​ប្រកួត​ប្រណាំងកង់​ស្ទើរតែ​គ្រប់​កម្មវិធី​ រួម​ទាំង​ព្រឹត្ដិការណ៍​ប្រណាំង​​កង់នៅ​តំបន់​សៀមរាប​អង្គរ​រៀងរាល់​ឆ្នាំ​ផងដែរ។