ដំណើរជីវិតរបស់មនុស្សម្នាក់ៗមានភាពខុសគ្នា អ្នកខ្លះបានរស់នៅក្នុងភាពស្រណុកសុខស្រួលតាំងពីកុមារភាព រហូតដល់ពេញវ័យ ប៉ុន្តែអ្នកខ្លះទៀតត្រូវប្រឹងរស់ដោយខ្លួនឯងឬត្រូវជួយដល់ឪពុកម្តាយក្នុងការប្រកបរបរផ្សេងៗតាំងពីនៅវ័យក្មេងមក ព្រោះតែជីវភាពគ្រួសារក្រក្រី។
តួយ៉ាងដូច លោកស្រី កែ សុវណ្ណរតន៍ ដែលធ្លាប់ជាកុមារីទូលផ្លែឪឡឹក ផ្លែក្រូច លក់នៅតាមបេនឡាននិងតាមផ្សារដើម្បីរកចំណូលជួយគ្រួសារនិងសម្រាប់ផ្គត់ផ្គង់ការសិក្សាខ្លួនឯង រហូតដល់ទទួលបានជោគជ័យក្លាយជាអ្នកតំណាងឲ្យពលរដ្ឋជាច្រើនម៉ឺននាក់នៅមណ្ឌលខេត្តសៀមរាប ព្រោះតែការប្រឹងប្រែងតស៊ូក្នុងដំណើរជីវិតដ៏ជូរចត់របស់លោកស្រី។