The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កោះ​សំពោច​ប្ដូរ​ឈ្មោះ​ជា​រាជ​បុត្រ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ជាតិ​ម្នាក់​២​ដុល្លារ

កោះ​សំពោច​ប្ដូរ​ឈ្មោះ​ជា​រាជ​បុត្រ​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ជាតិ​ម្នាក់​២​ដុល្លារ

ខេត្ដ​ព្រះសីហនុ: «ឱ​កោះ​សំពោច​រាង​ដូច​រាជ​បុត្រ ល្បី​ល្បាញ​បំផុត​ឆ្នេរ​សមុទ្រ​រាម រលក​រលីង​ប្រដេញ​ទឹក​ព្រឹក​ព្រហាម អូន​អ្ហើយ​ចាំ​រាម​នាំ​នាង​ដើរ​លេង ....» ជា​អត្ថន័យ​បទ​ចម្រៀង​ផ្សព្វ​ផ្សាយ​តំបន់​ទេសចរណ៍​ដែន​កោះ​សំពោច​របស់​ក្រសួង​ទេសចរណ៍ ដែល​បង្ហាញ​រូប​ភាព​តារា​សម្ដែង​ប្រុស​ស្រី​ខ្មែរ​ដើរ​លម្ហែ​លើ​ដែន​កោះ​ដ៏​តូច​ច្រឡឹង ក្រោម​ទិដ្ឋភាព​ឆ្នេរ​ខ្សាច់​សក្បុស និង​ព្រៃ​ព្រឹក្សា​តូច​ធំ​ជុំ​ជិត​ដ៏​មាន​សក្ដានុពល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ទិសទី។