ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គ្រោងនឹងដាក់ឲ្យអនុវត្តលេខកូដរួមមួយដែលបានបង្កើតរួចហើយនៅពាក់កណ្តាលខែមិថុនាខាងមុខ។ លេខកូដនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្តាច់រាល់សេវាកម្មពីក្រុមហ៊ុនទូរគមនាគមន៍ដែលបានភ្ជាប់ដើម្បីចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត។