សាលារាជធានីភ្នំពេញសម្រេចបិទចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ចាប់ពីម៉ោង ៨ ពឹ្រកថ្ងៃទី ៨ ដល់ថ្ងៃទី ១០ មេសា ដើម្បីជួសជុលដោយកាយកៅស៊ូចាស់ចេញរួចអ៊ុតកៅស៊ូថ្មី។ ខណៈនៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២ គ្រឿង ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស។
អត្ថបទ៖ https://bit.ly/2Q9KbKS