តុលាការកំពូលកាលពីម្សិលមិញ បានច្រានចោលជាលើកទី២ នូវបណ្តឹងសុំនៅក្រៅឃុំរបស់អតីតបុគ្គលិកអាស៊ីសេរី២រូបបន្ទាប់ពីជំនុំជម្រះជិត១ម៉ោង ជាអ្វីដែលក្រុមគ្រួសារ និងមេធាវីពួកគេថាជារឿងអយុត្តិធម៌។
ថ្លែងក្នុងសវនាការមុនពេលតុលាការសម្រេចដូចនេះទាំងលោក យាង សុជាមេត្តា ទាំងលោក អ៊ួន ឈិនបានលើកឡើងថា ការសុំនៅក្រៅឃុំនេះដោយមូលហេតុថា តុលាការបានឃុំខ្លួនពួកគាត់អស់ ៨ ខែ ៩ ថ្ងៃ គិតមកដល់ថ្ងៃទី ២៣ កក្កដា តែរកមិនឃើញភស្តុ័តាងជាក់លាក់ និងម្យ៉ាងសុខភាពមានបញ្ហា។