លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងពីម្សិលមិញថា គិតចាប់ពីថ្ងៃទី ២២ ខែមីនា មកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសបានក្ដាប់ចំនួនពលរដ្ឋវិលត្រឡប់ពីប្រទេស ថៃ ទៅដល់ស្រុកកំណើតមានប្រមាណជាង ៤ ម៉ឺននាក់។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញ។