The Phnom Penh Post Search

Search form

ជិះ​កង់​លើ​អាកាស និង ខ្សែ​រ៉ក ស៊ូ​ភើ​មេន​ដ៏​រំជើប​រំជួល​លើ​ផ្ទៃ​បឹង​រមណីយដ្ឋាន​ធម្មជាតិ​ ត្រាវ​កុដិ

ឈរ​លើ​ប៉ម​ដែក​កម្ពស់​ជិត ២០ ម៉ែត្រ ខណៈ​ក្រុម​ការងារ​ជួយ​ពាក់​ឧបករណ៍​សុវត្ថិភាព​បន្តោក​នឹង​ខ្សែកាប​ទាំង​មនុស្ស និង​កង់​ព្រមទាំង​រៀបរាប់​ប្រាប់​ពី​វិធី​ជិះ​កង់​ឆ្លង​កាត់​ខ្សែកាប​ប្រវែង ២០០ ម៉ែត្រ អ្នក​នៅ​លើ​កង់​ចាប់ផ្ដើម​ញ័រ​ជើង​តិចៗ បេះដូង​បង្កើន​ចង្វាក់​ភ្លេង​កាន់​តែ​រន្ថើន មុន​ពេល​លើក​ជើង​ទាំង ២ រវៃ​ឈ្នាន់​កង់​ទៅ​មុខ​សន្សឹមៗ ដោយ​ដៃ​ម្ខាង​ឆ្លៀត​កាន់​កាមេរ៉ា GoPro ផ្ដិត​យក​រូបភាព​សកម្មភាព​ដ៏​រញ្ជួយ​អារម្មណ៍​នេះ។

ជាមួយ​បទពិសោធ​ជិះ​កង់​ហោះ​លើ​ខ្សែកាប ដែលមាន​តែមួយគត់​នៅ​កម្ពុជា លោក ផាណារ៉ា បាន​ប្រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា៖ «ខ្ញុំ​ពិត​ជា​ភ័យញ័រ​ជើង​មែន ពេល​ផ្ដើម​ធាក់​កង់​លើ​អាកាស​បែប​នេះ»។

វីដេអូ

ច្រើន​ទៀត