The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជិះ​ទូក​គយ​គន់​បក្សី និង​ឫស​ឈើ​ទន្លេ មេគង្គ​លើ




ជិះ​ទូក​គយ​គន់​បក្សី និង​ឫស​ឈើ​ទន្លេ មេគង្គ​លើ

តំបន់​អភិរក្ស​ដីសើម​រ៉ាមសារ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតំបន់​បង្កាត់​ពូជត្រី​ បក្សី​ និង​សត្វព្រៃ​រាប់រយ​ប្រភេទ​ក្រោម​ជម្រក​ព្រៃ​លិចទឹក​ដ៏​សម្បូរ​ជីវៈចម្រុះ​ ​រួមជា​មួយ​ឆ្នេរខ្សាច់​ពណ៌ស​ក្បុសលើ​ដែនកោះ​តូចធំ​រាប់រយ​នារដូវ​ប្រាំង​​ នៅលើ​ដង​ទន្លេមេគង្គ​ក្នុងឃុំ​អូរស្វាយ​ ស្រុក​ថាឡាបរិវ៉ាត់ ​ចម្ងាយ​ ៥៧ គីឡូម៉ែត្រ​ពីទីរួម​ខេត្ដ​ស្ទឹងត្រែង​ ​ស័ក្ដិសម​ជាទី​ដំណើរ​កម្សាន្ដ​ជិះទូកកាយ៉ាក់​គយគន់​ឫស​ឈើខ្ពស់ៗ​ច្រូងច្រាង​ និង​ហ្វូងបក្សី​រាប់ពាន់​ក្បាល​ ព្រមទាំង​ងូតទឹក​ទន្លេ​ថ្លា​ឈ្វេង​ដ៏ត្រជាក់​ស្រឹប​ និង​បោះ​តង់​លើកម្រាល​ព្រំពពក​ស្រស់​ស្អាត។