The Phnom Penh Post Search

Search form

ជិះទូក​ទស្សនា ដែន​ជម្រក​សត្វ​ស្លាប​ទឹក​ដ៏កម្រ នៅ​អាង​ទឹក​ត្រពាំង​ថ្ម​ បន្ទាយមានជ័យ

ខណៈ​រដូវ​កាល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខិតជិត​មក​ដល់​នោះ ទេសចរ​ទី​ជិត​ឆ្ងាយ អាច​សាក​ល្បង​ប្តូរ​ចំណាប់​អារម្មណ៍​ការ​កម្សាន្ត ដែល​ដើម​ឡើយ​ធ្លាប់​តែ​ពេញ​និយម​សម្រាប់​ភ្ញៀវ​បរទេស។ នោះ​គឺ​ទៅ​ជិះទូក​លេង​ទស្សនា​សត្វ​ស្លាប​ទឹក ពពួក​សត្វ​ជីវៈ​ចម្រុះ​ច្រើន​ប្រភេទ និង​បណ្តុំ​ទេសភាព​ធម្មជាតិ ដ៏​ស្រស់​ស្អាត នៃ​រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម។

រមណីយដ្ឋាន អាងទឹក​ត្រពាំងថ្ម លាតសន្ធឹង​នៅលើ​ផ្ទៃដី​ទំហំ ១២ ៦៥០ ហិកតា មាន​ភូមិ​ចំណុះ​ជា​ច្រើន​ស្ថិត​នៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ដោយ​ចេញ​ពី​ចំណុច​នៃ​ផ្លូវ​បំបែក​ស្រុក​ព្រះនេត្រព្រះ។

វីដេអូ

ច្រើន​ទៀត