The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដុត​មីសួ​ឆ្នាំង​ដែក​ឆ្ងាញ់​ប្លែក​តែ ២២ ០០០​រៀល




ដុត​មីសួ​ឆ្នាំង​ដែក​ឆ្ងាញ់​ប្លែក​តែ ២២ ០០០​រៀល

ក្រោយ​ពី​ជោគជ័យ​ក្នុង​ការ​បើក​ហាង​ស៊ុបចង្កាក់​vocalno​បាន​ ៨សាខា​រួច​មក​ ម្ចាស់​ហាង​លោក ឡោ ​ស៊ុនថេង កំលោះ​វ័យ​ក្មេង​រូប​នេះ​បាន​មាន​គំនិត​បើក​ហាង​ថ្មី​មួយ​ទៀត ដែល​មាន​ម្ហូប​ពិសេស​ជាង​មុន​ជា​ច្រើន​ប្រភេទ​ នៅ​កោះពេជ្រ។

ដៃ​ឈរ​កាត់​ក្តាម​ដាក់​ឆា​បណ្តើរ​ ហើយ​និយាយ​បណ្តើរ​ថា​ ខ្ញុំ​បើក​ហាង​Cambo Meatball នេះ​ឡើង​គឺ​ចង់​បង្ហាញ​នៅ​មុខ​ម្ហូប​ថ្មីៗ​ប្លែក​ដែល​មិន​សូវ​មាន​លក់​នៅ​ប្រទេស​យើង មុន​និង​បាន​បើក​ហាង​មួយ​នេះ​គឺ​ខ្ញុំ​ខំ​គិត​ និង​ដើរ​លេង​ទៅ​តាម​ប្រទេស​គេ​ច្រើន​ រួច​មាន​គំនិត​យក​ម្ហូប​ប្លែកៗ​យក​មក​ច្នៃ​បន្ថែម ដោយ​ខ្ញុំ​សាក​ល្បង​ធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​សិន​ ភ្លក់​ជា​ច្រើន​ដង​ទំរាំ​ត្រូវ​រស់ជាតិ​ទើប​ចាប់​ផ្តើម​ដាក់​លក់​ជូន​អោយ​ភ្ញៀវ ហើយ​ចាំ​ទទួល​ការ​រិះគន់​ពី​ភ្ញៀវ​មួយ​អាទិត្យ ទើប​យើង​ផ្សំ​រស់​ជាតិ​ត្រូវ​ចិត្ត​ភ្ញៀវ។