The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដូង​ទេរ ទីឋាន​អ្នក​ប្រាថ្នា​ភ្លក់​អាហារ និង​លេង​កីឡា​រំជើប​រំជួល​ លើ​ផ្ទៃ​ទឹក​ព្រែក​កំពត

ដូង​ទេរ ទីឋាន​អ្នក​ប្រាថ្នា​ភ្លក់​អាហារ និង​លេង​កីឡា​រំជើប​រំជួល​ លើ​ផ្ទៃ​ទឹក​ព្រែក​កំពត

ដង​ព្រែក​ទឹក​ឈូ​​កំពត​​ជា​ទី​ឋាន​​រម្យ​នា​​ដ៏​ស្ងប់​សុខ​សម្រាប់​អ្នក​ស្រឡាញ់​សម្រស់​ធម្មជាតិ​ព្រែក​ទឹកថ្លា ព្រៃ​ចាក​ ដែន​កោះ​ទឹក​វិល​ត្រជាក់​ស្រេង ប្រកប​ដោយ​ផាសុកភាព។ ចាប់​ពី​គល់​ស្ពាន​ព្រែក​កំពត​រហូតដល់​រមណីយដ្ឋាន​ទឹកឈូ មាន​រមណីយដ្ឋាន​តូច​ធំ​ជាច្រើន​ហូរ​ហែ ដែល​បម្រើ​សេវាកម្ម​ម្ហូបម្ហា ទី​ស្នាក់​អាស្រ័យ និង​សកម្មភាព​កីឡា​លើ​ផ្ទៃ​ទឹកជា​ច្រើន រួម​មាន កីឡា​ជិះ​ទូក​កា​យៈ​គយគន់​ព្រៃ​ចាក ជិះ​ខ្សែ​រ៉ត​ឆ្លង​ដង​ព្រែក​ដ៏​រំជើប​រំជួល ជិះ​ក្ដារ​រំអិល​កោង​ខ្ពស់ កំសួល​ហោះ យោល​ខ្សែពួរ​ទោង​រុស្ស៊ី និង​ហក់​ទឹក​ពី​លើ​ជណ្ដើរ​កណ្ដាល​ព្រែក។

ដូង​ទេរ ជា​រមណីយដ្ឋាន​មួយ​ស្ថិត​លើ​ដង​ព្រែក​ទឹកឈូ​ចម្ងាយ​ប្រមាណ ៦ គីឡូម៉ែត្រ​ពី​ស្ពាន​កំពត​ថ្មី​ទើប​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​។