The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដំណើរ​កម្សាន្ត​ក្នុងកសិ​ទេស​ចរណ៍​ ជ្រាវ​ ក្រុង​សៀម​រាប




ដំណើរ​កម្សាន្ត​ក្នុងកសិ​ទេស​ចរណ៍​ ជ្រាវ​ ក្រុង​សៀម​រាប

ភូមិ​ឋាន​ជន​បទ​ឡោម​ព័ទ្ធ​ដោយ​ដំណាំ​បន្លែ​ វាល​ស្រែ​បៃតង​ខ្ចី​ក្រាល​ពន្លាត​ជាប់​នឹង​ប្រភព​ទឹក​បឹង​ល្ហ​ល្ហាច​ ស្ថិតនៅ​មិន​ឆ្ងាយ​ពីទី​ប្រជុំ​ជន​តំបន់​អង្គរ​ ក្លាយ​ជាទី​ឋាន​កម្សាន្ដ​ដ៏​ទាក់​ទាញ​ចិត្ដ​ភ្ញៀវ​ទេសចរ​ដែល​ប្រាថ្នា​ភ្លក្ស​រសជាតិ​ជីវិត​អ្នក​ស្រែ​រស់​នៅ​បែប​ជីវ​ភាព​សាមញ្ញ។

ចុះពី​លើ​រថយន្ដ​ក្នុង​បរិយា​កាស​ម៉ាស៊ីន​ត្រជាក់​ ឡើង​រទេះ​គោ​កង់​ឈើ​ដ៏​បុរាណ​សុទ្ធ​សាធ​របស់​ខ្មែរ​ ក្រោម​ខ្យល់​ជំនោរ​ធម្មជាតិ បរឆ្ពោះ​ទៅ​កាន់​ផ្លូវ​ដីលំ​រាយ​បន្លាយ​ខ្វាត់​ខ្វាយ​ពីផ្លូវ​បំបែក​មួយ​ទៅ​ផ្លូវ​បំបែក​មួយ​ទៀត រួច​ឈប់​សំចត​នៅ​ក្បែរ​ចម្ការ​ដំណាំ​ ភ្ញៀវ​ទេសចរ​ជន​ជាតិ​បារាំង​មួយ​គ្រួសារ​ ឪពុក​ម្ដាយ និង​កូន​ប្រុស​ស្រី​ពីរនាក់​ ឈរ​គយ​គន់រង​ដំណាំ​ននោង​ដែល​កំពុង​ចេញ​ផ្លែ​ធ្លាក់​វែងរយោង​ពីលើ​ទ្រើង​អម​ដោយ​ការ​រៀបរាប់​ពីវិធី​បង្ក​បង្កើន​ផល​របស់​អ្នក​ជនបទ​កម្ពុជា​របស់​មគ្គុ​ទេសក៍​ទេសចរ​នៅ​លើដី​ចម្ការ​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​ក្នុង​សហ​គមន៍​កសិ​ទេស​ចរណ៍​សង្កាត់​ជ្រាវ​ នៃ​ក្រុង​សៀម​រាប។