ដោយសារមានសម្ពាយសម្រស់ពីធម្មជាតិគឺសម្បុរស្រអែមខ្មៅស្ទើរ ដែលមានរូបសម្ផស្សស័ក្តិសមជាស្ត្រីខ្មែរពិតៗបាននាំលាភធំមួយដល់អតីតតារាម៉ូដែលជាប់ចំណាត់ថ្នាក់លេខ ១ នៃកម្មវិធី Khmer Super Model ឆ្នាំ ២០១៦ កញ្ញា គង់ ស្រីពៅ ចាប់បានឱកាសគ្រងតួឯកកុនដុំដំបូងពីផលិតកម្មឯកភ្នំភាពយន្តគឺរឿង «កូនអើយម្តាយខ្មោច»។
កញ្ញា គង់ ស្រីពៅ ក៏បានបង្ហើបពីក្តីរំពឹងទៅមុខនឹងទទួលបាននូវឱកាសអំពីបណ្តាផលិតកម្មផ្សេងៗសម្រាប់ខ្លួនសម្តែងកុនផងដែរថា៖ «នាងខ្ញុំក៏សង្ឃឹមថា បណ្តាផលិតកម្មផ្សេងៗ នឹងផ្តល់ឱកាសឲ្យនាងខ្ញុំបានសម្តែងកុនបន្តបន្ទាប់ ផងដែរ ក្រោយពីកុនដំបូងនេះទៅ!»៕