The Phnom Penh Post Search

Search form

តើ​វា​នឹង​ចប់​នៅ​ពេល​ណា? ភាគ ២៖ ការ​ចងចាំ​នៃ​ការ​ទម្លាក់​គ្រាប់បែក

នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ ​១៩៦៩ ស្ថិតក្នុង​បញ្ជី​​កិច្ច​ប្រតិបត្តិការ​ ប្រធានាធិបតី និច្ចសុន បាន​ចេញ​បញ្ជា​ឲ្យ​បើក​​យុទ្ធនាការ​​ទម្លាក់​គ្រាប់​បែក​ នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា រហូត​ដល់​ ខែ​ឧសភា​ ឆ្នាំ ១៩៧០ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ចាំបាច់ ចំពោះ​ការ​ឈ្លាន​ពាន​របស់​វៀតណាម។

ការ​ទម្លាក់​គ្រាប់បែក​​តាម​ព្រំដែន វៀតណាម ដែល​នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​​ ចាប់​ផ្ដើម​តាំង​ពី​​ ឆ្នាំ​​ ១៩៦៥ គឺ​បួន​ឆ្នាំ​មុន​ពេល​ដែល និច្ចសុន ចេញ​បញ្ជា។ ការ​ទម្លាក់​គ្រាប់បែក​​គ្រប់​កន្លែង​ក្នុង​តំបន់​បាន​បន្ត​រហូត​ដល់​ឆ្នាំ​ ១៩៧៣។

ក្នុង​អំឡុង​ឆ្នាំ​ ១៩៦៥ ដល់​ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់បែក​​ប្រមាណ ៣ លានតោន ​មក​លើ​ទឹកដី​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​បាន​ទម្លាក់​គ្រាប់បែក​ច្រើន​ជាង​គេ​លើ​ពិភពលោក។ មិន​មាន​​​របាយការណ៍​ច្បាស់លាស់​ណាមួយ​បញ្ជាក់​ពី​ចំនួន​​ប្រជា​ជនរងគ្រោះ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​​​ប៉ាន់ប្រមាណ​ថា ​មាន​​​ចំនួន​ រាប់​សែន​នាក់។

ជាង ​៤០ ឆ្នាំ​ក្រោយ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​​តែ​រាយប៉ាយ​តាម​ទី​ជនបទ​នៃ​ប្រទេស​កម្ពុជា ដែល​គ្រោះថ្នាក់​ទាំង​អស់​នេះ​គឺ​ជា​ការ​បន្សល់​ទុក​​ពី​សង្គ្រាម។ យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា នៅ​មាន​កប់​ក្នុង​ដី​រាប់​ពាន់​គ្រាប់​ទៀត​​ដែល​មិន​ទាន់បាន​រក​ឃើញ ហើយ​​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន​នៅ​តែ​ បន្ត​រងគ្រោះ និង​ស្លាប់​ដោយសារ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​​​ ដែល​បន្សល់​ទុក​កាលពី​​សម័យ​នោះ។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​ លោក ហេង ​រតនា ​ប្រធាន​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​​​មីន​កម្ពុជា (CMAC) សាកសួរ​ព័ត៌មាន​បន្ថែម​ជា​ច្រើន​ដង ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប។

វីដេអូ

ច្រើន​ទៀត