ភ្នំពេញ: ស្របពេលកំណើននៃអាជីវកម្មតូចៗបានរីកដូចផ្សិតនៅកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញ ជំនួញផ្គត់ផ្គង់ចំណីអាហារបានតាំងទីនៅគ្រប់ទីកន្លែងដើម្បីបំពេញតម្រូវការអតិថិជនគ្រប់ជាន់ថ្នាក់់។
យុវវ័យមួយចំនួនបានចាប់ផ្តើមអាជីវកម្មខ្លូនឯង ដើម្បីបំពេញចំណង់ចំណូលចិត្ត និងប្រាក់ចំណូលឯករាជ្យក្នុងនោះកញ្ញា ឡាយ មនីកា ជាម្ទាស់ «ហាងបង្អែម Break Time» បានសម្រេចចិត្តទៅរៀននៅប្រទេសថៃដើម្បីបើកអាជីវកម្មបង្អែមទឹកកកឈូសថ្មីមួយនៅរាជធានីភ្នំពេញ។