The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទស្សនា​រមណីយ​ដ្ឋាន​កោះ ថាស ​មុន​នឹង​រលាយ​បាត់​រូប​

ទស្សនា​រមណីយ​ដ្ឋាន​កោះ ថាស ​មុន​នឹង​រលាយ​បាត់​រូប​

ពោធិ៍សាត់: រមណីយដ្ឋាន​ កោះថាស នៅ​ដែន​កោះ​រាប​ស្មើ​សណ្ឋាន​ ដូច ថាស លើ​ផ្ទៃដី​ប្រមាណ ១០ ហិកតា កៀក​បង្កើយ​នឹង​ទីក្រុង ពោធិ៍សាត់ ដែល​ធ្លាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ភ្លូក​ទឹក​ភ្លូក​ចាប់​តាំង​ពី​បើក​ដំណើរ​ការ​ជា​ផ្លូវការ​ដំបូង​នៅ​ដើម​ឆ្នាំ ២០០៩ ក្រោម​ការ​រៀប​ចំ​របស់​ក្រុមហ៊ុន​ឯកជន​នូវ​ក្យុស​រាប់​សិប​តូប ខ្សែ​កាប​ជិះ​សម្រូត​ឆ្លង​ស្ទឹង ស្ពាន​យោល​ប្រវែង ១៦០ ម៉ែត្រ និង​ផ្ទៃ​ទឹក​ធំ​ល្វឹង​ល្វើយ​សម្រាប់​ជិះ​ទូក​ត្នោត និង​ទា​ទឹក​កម្សាន្ដ កំពុង​តែ​រសាយ​បាត់​រូប​រាង​បន្ដិច​ម្ដងៗ ក្រោយ​ពី​អាជីវកម្ម​ទេសចរណ៍​ដួល​រំលំ និង​ក្លាយ​ជា​ការ​ដ្ឋាន​បូម​ខ្សាច់​យ៉ាង​គគ្រឹក​គគ្រែង។

រមណីយដ្ឋាន​កោះ ថាស ដែល​មាន​ទីតាំង​នៅ​ខាង​ត្បូង​ទំនប់​ទឹក​ដំណាក់​អំពិល​ចម្ងាយ​ប្រមាណ ១ គីឡូម៉ែត្រ និង​ចម្ងាយ ១៥ គីឡូ​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​លេខ ៥ ស្ថិត​ក្នុង​ភូមិ​អូរ​រំចង់ ឃុំ បាក់​ចញ្ចៀន ស្រុក ភ្នំក្រវាញ ខេត្ដ ពោធិ៍សាត់ ដែល​អាច​ធ្វើ​ដំណើរ​ចូល​តាម​ច្រក​ខ្លោង​ទ្វារ​បូជណីយដ្ឋាន​ឧកញ៉ា ឃ្លាំងមឿង ចម្ងាយ​ប្រមាណ ៧ គីឡូ​ម៉ែត្រ។