The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទីកម្សាន្ត​ដូន​ម៉ៅ​ពេជ្រ​និល ខេត្ត​ព្រះសីហនុ




ទីកម្សាន្ត​ដូន​ម៉ៅ​ពេជ្រ​និល ខេត្ត​ព្រះសីហនុ

សម្រែក​ចេញ​ពី​ពោះ​ពោរពេញ​ដោយ​​ក្ដី​រំភើប​រីក​រាយ​បាន​បន្លឺ​ឡើង​ពេល​កៅអី​ថ្នក់​​រត់​តាម​ខ្សែ​រ៉ត​នាំ​អ្នក​ជិះ​វា​សំដៅ​ចូល​ទឹក​យ៉ាងលឿន​ស្លេវ​ ទាក់ទាញ​ក្រសែ​​ភ្នែក​ដ៏​ភ្ញាក់​ផ្អើល​ពី​អ្នក​អង្គុយ​នៅ​ក្យូស​ជា​ច្រើន​ដែល​សង់​ប្រប​ទឹក​ស្ទឹងច្រាល​។​

ខណៈ​​អាហារ​ថ្ងៃ​ ​មាន់​ដុត ស្ងោរ​ជ្រក់​ត្រី​ និង​ភ្លា​សាច់​គោ​ នៅ​មិន​ទាន់​ចម្អិន​រួច​រាល់ ​ធម្មតា​​ ភ្ញៀវខ្លះ​ជិះ​ទូកទា​ ទូក​ត្នោត​ គយ​គន់​ទេស​ភាព​តាម​ដង​ស្ទឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ជិះ​កន្រ្ដក​រ៉ត​ និង​ថត​រូប​លេង​លើ​ស្ពាន​យោល​ឆ្លង​កាត់​ស្ទឹង​ក្រោម​ជំនោរ​ត្រជាក់​ល្ហឹម​បក់​កាត់​កេសា​។

ចំណោម​មុខ​ម្ហូបទាំង​អស់ ​មាន់​ដុត​​មាន​ការ​ពេញ​និយមជាង​​គេ​ ជាមួយ​តម្លៃ​ពី​ ៤ ម៉ឺន ទៅ ៤៥០០០ រៀល​ អាស្រ័យ​លើ​ទំហំ​។ ក្នុង​គោល​បំណង​ផ្ដល់​ជា​ទីកន្លែង​សម្រាក​លម្ហែ​សម្រាប់​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​ព្រះ​សីហនុ​ និង​រាជ​ធានី​ភ្នំពេញ​ រមណីយ​ដ្ឋាន​ដូន​ម៉ៅ​ពេជ្រនិល​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ច្រាល ឃុំ​ស្ទឹង​ច្រាល ស្រុក​កំពង់​សិលា ខេត្ដ​ព្រះ​សីហនុ ក្បែរ​អតីត​បញ្ជរ​បង់​ប្រាក់​រថយន្ដ​​ទី​ពីរ មាន​ក្យូ​ស​សង់​ក្បែរ​មាត់​ស្ទឹង​ ទូកកម្សាន្ដ​ គយ​គន់​សួន​បន្លែ និង​ចម្ការ​ម្រេច​ ព្រមទាំង​ផ្ដល់​សេវាកម្ម​អាហារ​កុម្ម៉ង់​ឈ្ងុយ​ឆ្ងាញ់​ពិសា​។