The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទឹក​ធ្លាក់​ដាចំប៉ី ទី​កម្សាន្ដ​ភាគ​ឧត្ដរ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន អូរស្មាច់




ទឹក​ធ្លាក់​ដាចំប៉ី ទី​កម្សាន្ដ​ភាគ​ឧត្ដរ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ព្រំដែន អូរស្មាច់

ឧត្ដរមានជ័យ: បើ​ទោះបី​ជា​រមណីយដ្ឋាន​ក្បែរ​ព្រំដែន អូរស្មាច់ នេះ​មិន​មាន​ទស្សនីយភាព​លេច​ធ្លោរ​ដែល​អាច​កញ្ឆក់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ទឹកធ្លាក់ ដាចំប៉ី សម្បូរ​នូវ​ទី​កម្សាន្ដ​ងូត​ទឹក​លេង​កម្សាន្ដ​ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​តាម​ជម្រាល​ភ្នំ​នៃ ល្អាង​តាថុង ក្នុង​ភូមិ​រូត​ចំប៉ី សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្ដ​ឧត្ដរមានជ័យ។

ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ​ពីក្រុង សំរោង ឆ្ពោះ​ទៅ​កាន់​សង្កាត់​អូរស្មាច់ ស្លាក​សញ្ញា​សម្គាល់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ ដាចំប៉ី ឈរ​ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ឯ​នាយ​ខាង​ស្ដាំ​ដៃ​ហៀប​នឹង​ដល់​ព្រំប្រទល់ ជាំ-ស្រងាប់ រវាង​កម្ពុជា និង​ថៃ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​តាម​រថយន្ដ​ឡើង​ភ្នំ​ដោយ​ឆ្លង​កាត់​វត្ដ​ល្អាង​តាថុង​អែម​រូប​ចម្លាក់​អណ្ដើក​ធំ​តម្រង់​ទៅ​ស្នាក់ការ​ប៉ុស្ដិ៍​អង្គភាព​នគរបាល​ទេសចរណ៍​ដ៏​ស្ងាត់​ជ្រងំ រួច​ថ្នើរ​ជើង​ទៅ​ខាង​ស្ដាំ​ដៃ​ប្រមាណ ៣០០ ម៉ែត្រ​ទៀត នឹង​បាន​ឃើញ​ទឹក​ធ្លាក់​ជម្រាល​រាយ​ប៉ាយ​ពី​កំពូល​ភ្នំ​រហូត​ដល់​ចង្កិះ​ភ្នំ (ល្អាង​តាថុង)។