សម្រស់ទឹកពណ៌ត្បូងមរកត ហូរជ្រៀតក្រហែងថ្មខ្ពស់ទាបក្រោមសូរសន្ធឹកឈូឆរលើវាលលំហរដ៏ល្វឹងល្វើយនៃដងទន្លេមេគង្គភាគឦសាន្ដ រំលេចជាទស្សនីយភាពទឹកធ្លាក់ដ៏ស្រស់ត្រកាលគួរឲ្យក្បង់ស្រោបប្រាណ ស្ថិតនៅក្បែរបន្ទាត់ព្រំដែនរវាងប្រទេស កម្ពុជា-ឡាវ ក្នុងសហគមន៍ព្រៃឈើព្រះលាន ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្ដព្រះវិហារ។