The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទឹក​ធ្លាក់​ស្រែ​អំពិល ​បង្អួត​សម្រស់​រង់ចាំ​ការ​ចុះ​បញ្ជី




ទឹក​ធ្លាក់​ស្រែ​អំពិល ​បង្អួត​សម្រស់​រង់ចាំ​ការ​ចុះ​បញ្ជី

កំពង់​ឆ្នាំង: ឆ្លង​កាត់​ព្រៃ​ខ្លុង​ប្រប​សង​ខាង​ផ្លូវ​លំ​ប៉ុន​ខ្លួន​រថយន្ដ​ត្បុល​ទៅ​រួច ចម្ងាយ​ប្រមាណ​ជិត ១០ គីឡូម៉ែត្រ​ពី​ច្រក​ចូល​ទល់​មុខ​ខ្លោង​ទ្វារ​វត្ដ​ពោធិ៍​វ័នរង្សី​ព្រះ​ពុទ្ធ​បាន​ត្រាស់ ស្ថិត​ក្នុង​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស ខេត្ដ​កំពង់​ឆ្នាំង​ ទឹក​ធ្លាក់​ស្រែ​អំពិល ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង​ខ្ចី​នា​រដូវ​វស្សា​ ​ជា​រមណីយដ្ឋាន​ក្រៅ​បញ្ជី​ដ៏​ត្រកាល​ប្រាថ្នា​ផ្សព្វផ្សាយ​ខ្លួន​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ទូលំ​ទូលាយ​។

ទឹក​ធ្លាក់​មាន​ប្រភព​ពី​ជួរ​ភ្នំ​ឱរ៉ាល់​ចម្ងាយ​ប្រមាណ​ ៤០ គីឡូម៉ែត្រ​ពីទី​រួម​ខេត្ដ និង​ ៣០ គីឡូម៉ែត្រ​ពីទីរួម​ស្រុក​​ទឹក​ផុសនេះ ស្ថិត​នៅ​ពី​ក្រោយ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​ដ៏​ល្បី​ល្បាញ​ប្រចាំ​ខេត្ដពោធិ៍​សាត់​។ ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ឆ្លង​រក​គ្នា​បាន​ឡើយ​ ដោយ​សារ​តែ​វា​បាំង​ព្រៃ​ភ្នំ​។