ផ្ទាំងថ្មធំៗពូនជាច្រាំងចោទកម្ពស់ជាង ១០ ម៉ែត្រជ្រៀករហែកស្នាមប្រេះឲ្យទឹកហូររិចៗពីដងស្ទឹង ពង្រូល តាមក្រហែងទម្លាក់ខ្លួនបែកផ្សែងត្រជាក់ល្ហឹម។ ពីដងស្ទឹង ពង្រូល ដែលត្រូវបានទប់ជាទំនប់សម្រាប់កសាងវារីអគ្គិសនី គិរីរម្យទី ៣ សិលាធំសម្បើម ទំហំមុខកាត់ប្រមាណជាង ៣០ ម៉ែត្រ ដែលហាក់កំពុងរង់ចាំប្រភពទឹកហូរពីខាងលើ បែរជាទទួលស្វាគមន៍ទឹកហូររឹមៗសេសសល់ពីដងស្ទឹងបន្ដិចបន្ដួចទៅវិញ។