សៀមរាប: ក្នុងការធ្វើដំណើរទៅលេងបន្ទាយស្រី និង ភ្នំគូលែនអ្នកដំណើរទាំងអស់អាចឆៀងចូលសម្រាកលម្ហែអារម្មណ៍នៅភោជនីយដ្ឋាន ឌីវត្តា ដែលជាកន្លែងសម្រាប់អង្គុយលេងស្រូបយកខ្យល់ត្រជាក់បែបធម្មជាតិ នៅលើក្យូសធំៗអាចអង្គុយបានគ្នារហូតដល់ ១០ នាក់ និងមានអង្រឹងសម្រាប់គេងយោលលេងផងដែរ។