កែវ រតនា and ប៉ាន់ រចនា | Publication date 03 May 2018 | 11:38 ICT
បន្ទាប់ពីសំងំអស់រយៈពេលជាង១០ឆ្នាំ មិនតវ៉ា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ ប្រជាពលរដ្ឋពីរក្រុមទៀត មកពីខេត្តកោះកុងមានគ្នាប្រមាណ ៤០០នាក់ តំណាងឲ្យ ៤៧២ គ្រួសារ បានទៅក្រសួងដែនដីនគរោបនីយកម្ម និងសំណង់ ដើម្បីស្នើឲ្យមានការដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់លើករណីវិវាទ ពាក់ព័ន្ធ ដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញក្នុងភូមិសាស្ត្រខេត្តកោះកុងរបស់ក្រុមហ៊ុន លី យ៉ុងផាត់។