The Phnom Penh Post Search

Search form

ប្រជាពលរដ្ឋ គំរាម​បិទ​ផ្លូវ​បើ​គ្មាន​ដំណោះស្រាយ​ដីធ្លី

ប្រជាជន​ប្រមាណ ១០០ នាក់​ តំណាង​ឲ្យ ១៤៣១គ្រួសារ បាន​ធ្វើការ​គំរាម​បិទ​ផ្លូវ​នៅ​ខាង​មុខក្រសួង​ដែនដី​ នគររូបនីយកម្ម និង​សំណង់ ដើម្បី​ឲ្យ​មាន​ការ​បញ្ចប់​ការ​តវ៉ា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ស្ករ​អំពៅ​របស់​​លោក លី យុងផាត់​ដែលបានអូសបន្លាយអស់ប្រមាណជិត ១០ ឆ្នាំហើយ។ ក្រុម​អ្នក​តវ៉ា​ បាន​មក​ពី​ស្រុក​ឱរ៉ាល់ និង​ស្រុក​ស្ពង​​ ខេត្ត​កំពង់ស្ពឺ។​ ការ​តវ៉ា​​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ​ ២០១៨ ម្សិលមិញនេះ។

ទោះ​ជា​យ៉ាង​ណា​​ក៏​មាន​ការ​ស្នើសុំ​ពី​ក្រសួង ទៅ​ប្រជាជន​ដែល​បាន​មក​តវ៉ា​ដោយ​តម្រូវ​ឲ្យ​អ្នក​តំណាង​ប្រមាណ ១៥នាក់ ចូល​រួម​ពិភាក្សា​ជាមួយ លោក សេង ឡូត អគ្គនាយក​នៃ​នាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​ផង​ដែរ ប៉ុន្តែ​ទោះជា​យ៉ាង​ណា ដោយសារ​តែ​​អស់​ជំនឿ​លើ​នីតិវិធី​របស់​មន្ត្រី​ថ្នាក់​ក្រោម ការ​ស្នើ​នេះ​ត្រូវ​បាន​បដិសេធ។

វីដេអូ

ច្រើន​ទៀត