បញ្ហាប្រាក់បៀវត្សរ៍កម្មកររោងចក្រ នៅតែជាចំណោទបញ្ហា បើទោះបីជាពេលបច្ចុប្បន្នរដ្ឋាភិបាលកំពុងព្យាយាមដំឡើងប្រាក់ឈ្នួលគោលក៏ដោយ ដែលនេះជាកត្តានាំប្រជាជនកម្ពុជាមួយចំនួន ធ្វើការសម្រេចចិត្ត ចាកចេញពីប្រទេសកំណើត ទៅធ្វើការនៅក្រៅប្រទេសទាំងប្រថុយប្រថាន។
លោក រ៉ុង ឈុន អតីតសមាជិក គ.ជ.ប និងជាអតីតប្រធានសភាពកាត់ដេរ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលកន្លងទៅថា បញ្ហាប្រាក់បៀវត្សរ៍កម្មកររោងចក្រអាចដោះស្រាយបានដោយមានប្រសិទ្ធភាពលុះត្រាតែ តម្លៃទំនិញមិនមានការឡើងខ្ពស់ពេក។ ថតដោយ ប៉ាន់ រចនា