The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រាសាទ​ចៅ​ស្រីវិបុល ឈរ​លើ​កូនភ្នំ​រាង​ពង​ក្រពើ ដ៏​ស្ងប់​ស្ងាត់ រង់ចាំ​ភ្ញៀវទេសចរ

ប្រាសាទ​ចៅ​ស្រីវិបុល ឈរ​លើ​កូនភ្នំ​រាង​ពង​ក្រពើ ដ៏​ស្ងប់​ស្ងាត់ រង់ចាំ​ភ្ញៀវទេសចរ

ស្ថិតក្នុង​ភូមិឋាន​ដ៏​ស្ងប់ស្ងាត់​លើ​កំពូលភ្នំ​តូច​រាង​ពង​ក្រពើ​ឈ្មោះ​ភ្នំ​ស្រី​វិបុល​កេរ្ដិ៍ កម្ពស់​ប្រមាណ ៣០ ម៉ែត្រ ភាគ​ឦសាន​ក្រុង​អង្គរ ប្រាសាទ​ចៅ​ស្រី​វិបុល ឬ (ចៅ​សាយ​វិបុល) ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​សម្រាប់​អ្នក​ប្រាថ្នា​ភាព​ស្ងប់​សុខ គ្មាន​សំឡេង​អ៊ូអរ ក្រោម​សម្រស់​ធម្មជាតិ​នៃ​ប្រាង្គ​ប្រាសាទ​បាក់បែក ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ ព្រម​ទាំង​ទទួល​បាន​នូវ​បទពិសោធ​ស្វែង​យល់​ពី​ការ​អប់រំ​ជាមួយ​នឹង​ស្នាម​ញញឹម​ពព្រាយ​របស់​កុមារ​សិស្សា​នុសិស្ស​បឋម​សិក្សា​ស្រី​វិបុល​កេរ្ដិ៍។