គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សម្រេចផ្អាកការជួបជុំ ថ្វាយបង្គុំនៅគ្រប់វិហារសាសនាឥស្លាមទាំងអស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ គិតចាប់ពីថ្ងៃសុក្រ ទី ២៦ ខែកុម្ភៈ រហូតដល់ថ្ងៃសៅរ៍ ទី ១៣ ខែ មីនា ឆ្នាំ ២០២១ ដើម្បីបញ្ចៀសការរីករាលដាលកូវីដ ១៩។ ខណៈក្រសួងរកឃើញករណីវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ៤៤ នាក់។