The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពន្លឺ​ភ្លើង​ពណ៌​និង​ថាមពល នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកត្រឡប់​មក​វិញ

ពន្លឺ​ភ្លើង​ពណ៌​និង​ថាមពល នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូកត្រឡប់​មក​វិញ

បួនឆ្នាំ​បន្ទាប់​ពីមាន​សោកនាដកម្ម​នៅ​​លើ​ស្ពាន​កោះ​ពេជ្រ ​ហើយ​បន្ទាប់​ពី​ពិធី​បុណ្យ​អុំទូក​នេះ​បាន​លុប​ចោល​​ ៣ឆ្នាំ​ជាប់ៗ​គ្នា ​ ពន្លឺ​ភ្លើងពណ៌ និង​ថាម​ពល​ នៃ​ពិធី​បុណ្យ​នេះ​បាន​វិល​ត្រឡ​ប់​​មក​តាម​ផ្លូវ​ និង​​មាត់​ទន្លេ​​មុខ​ព្រះ​បរម​រាជ​វាំង​ក្នុង​រាជ​ធានី​ភ្នំពេញ​វិញ​ហើយ។ ​​ទូកប្រណាំង​ឈ្មោះ សុវណ្ណកែវមុន្នី សាមគ្គី​សែនជ័យ​នៃវត្ដ​រការក្រៅ​ស្ថិតនៅក្នុងខេត្ដ​កណ្ដាល​ បាន​និង​កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចុះទឹក​ប្រណាំង​យក​ជ័យជម្នះ​ម្ដង​ទៀត​ ជាមួយ​ទូក​ល្បីៗ​ពី​គ្រប់​ទិសទី​ក្នុង​ប្រទេស។ ប្រជាជន​ក្នុងឃុំ​រការក្រៅ​ពិត​ជា​រីករាយ​ក្នុង​ការ​ចូល​រួមចំណែក​ដល់​ការ​ប្រណាំង​ជា​ប្រពៃណី​នេះ​ដោយ​មិន​គិត​ពី​កម្លាំង​កាយ​និង​ថវិការ​ឡើយ។