កាលពីឆ្នាំ២០១១ ក្រុមហ៊ុន OCIC បានទទួលសិទ្ធពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ហើយការអភិវឌ្ឍន៍នោះទៀតសោតបានបានធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រជាជន ២៤៤គ្រួសារ ក្នុងសង្កាត់ជ្រោយចង្វារ ព្រែកលៀប និងព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ការប៉ះពាល់ដីលំនៅឋាននេះបានអូសបន្លាយរ៉ាំរ៉ៃជាង៥ឆ្នាំ រហូតមកដល់ព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ កម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌជ្រោយចង្វារ ព្រមជាមួយនិងគ្រឿងចក្រជាច្រើនគ្រឿង របស់សាលារាជធានីភ្នំពេញ បានចុះធ្វើការឈូសឆាយទៅលើដីរបស់ប្រជាពលរដ្ឋដែលមានវិវាទនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ដែលការឈូសឆាយនេះបានធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋចំនួន២គ្រួសារក្នុងចំណោមគ្រួសារខាងលើ។