The Phnom Penh Post Search

Search form

ពិធី​បុណ្យ​មាឃ​បូជា​នៅ​ ភ្នំ​ឧត្តុង្គ

ជា​រៀងរាល់​ឆ្នាំ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ ១៥ កើត​ ខែមាឃ​ ធ្វើ​ជា​ថ្ងៃ​បុណ្យ​ជាតិសម្រាប់​រៀបចំ​ពិធី​បុណ្យ មាឃបូជា​។ មាឃបូជា គឺ​ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ដាក់​អាយុ​សង្ខារ ហើយ​ក៏​ជា​ថ្ងៃ​ដែល​សំគាល់​ថា​ នៅ​សល់​បី​ខែ​ទៀត​ ដល់​ថ្ងៃ ​វិសាខបូជា​ ដែល​ជា​ថ្ងៃ​ព្រះពុទ្ធ​ចូល​បរិនិព្វាន។ថ្ងៃ​ពុធ​ ទី ៣១ ខែ​មករា ឆ្នាំ​២០១៨ ត្រូវ​នឹង ថ្ងៃ​ ១៥ កើត ខែ​មាឃ​ ពុទ្ធសករាជ ២៥៦១ ប្រជាជន​​រាប់​ពាន់​នាក់​បាន​ចូល​រួម​ពិធី​រាប់​បាត ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ជាង ៤០០អង្គ​ នៅ​ភ្នំ​អដ្ឋរស្ស ដែល​ជា​អតីត​ក្រុង​ឧត្តុង្គ​មានជ័យ ហើយ​បច្ចុប្បន្ន​ជា​កន្លែង​តម្កល់​ព្រះបរមសារីរិកធាតុ​ព្រះពុទ្ធ។ យើង​ក៏​សង្កេត​ឃើញ​ថា​​នៅ​ពេល​យប់​ ​តាម​វត្ត​នានា ក៏​មាន​​រៀបចំ​​ពិធី​សូធ្យធម៌​ទេសនា ​ដុត​ប្រទីប​បំភ្លឺ និង ធ្វើ​សមាទាន​សីល​​ផង​ដែរ។

វីដេអូ

ច្រើន​ទៀត