មនុស្សរាប់ពាន់នាក់បានមកប្រមូលផ្ដុំគ្នា ដង្ហែសពលោក កែម ឡី ចេញពីស្ថានីយប្រេងឥន្ទនៈកាល់តិចបូកគោ ជាទីដែលសាកសពរបស់គាត់នឹងត្រូវធ្វើបុណ្យតាមប្រពៃណី។ លោក កែម ឡី អ្នកវិភាគឯករាជ្យដ៏ល្បីល្បាញ បានត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅវេលាភ្លឺចែស ខណៈលោកកំពុងអង្គុយផឹកកាហ្វេនៅក្នុងស្តាម៉ាតបូកគោដ៏អ៊ូអរកណ្ដាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១០ ខែកក្កដា នេះ។ បើតាមសាក្សីនៅន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឃាតករបានបាញ់មកលើរូបលោក កែម ឡី ចំនួនមួយគ្រាប់ចំខ្នង ហើយបានបាញ់បង្ហើយមួយគ្រាប់ទៀតធ្វើឲ្យរូបលោក បានស្លាប់នៅនឹងកន្លែងមួយរំពេច។