លោក ឡា ពិសិដ្ឋ ហៅថា ពូ ឈីវ ដែលត្រួវបានមហាជនអ្នកស្រឡាញ់កីឡាបាល់ទាត់ស្គាល់ថា ជាស្ថាបនិកក្រុមកងទ័ពអង្គរ និងជាអ្នកគាំទ្របាល់ទាត់កម្ពុជាដ៏ស្ម័គ្រស្មោះ។ ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ ពូ ឈីវ បានផ្តល់មតិយោបល់មួយចំនួនដល់សហព័ន្ធបាល់ទាត់ ក្រុមកីឡាករបាល់ទាត់ និងបណ្តាអ្នកគាំទ្រ ឱ្យចូលរួមគ្នាកែលម្អដើម្បីធ្វើឱ្យវិស័យបាល់ទាត់កម្ពុជារីកចម្រើន។