The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ពើយ​តា​រួន ទេស​ភាព​ស្រៀវ​ឆ្អឹង​ខ្នង​លើ​កំពូល​ភ្នំ​ដង​រែក




ពើយ​តា​រួន ទេស​ភាព​ស្រៀវ​ឆ្អឹង​ខ្នង​លើ​កំពូល​ភ្នំ​ដង​រែក

ឧត្ដរមានជ័យ: អន្លង់​វែង ដែល​ជា​មូល​ដ្ឋាន​រឹង​មាំ​ចុង​ក្រោយ​របស់​ក្រុម​ខ្មែរ​ក្រហម​ សម្បូរ​ទៅ​ដោយ​រមណីយ​ដ្ឋាន​ប្រវត្ដិ​សាស្ដ្រ​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ ប៉ុល​ពត​ និង​តាម៉ុក រហូត​ដល់​ចំនួន ១៤ រមណី​យ​ដ្ឋាន​។

ក្បែរ​រមណីយ​ដ្ឋាន​ប្រវត្ដិ​សាស្ដ្រ​ កន្លែង​កាត់​ទោស​ប៉ុល​ពត កន្លែង​ដុតសព​ប៉ុល​ពត​ ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​ដងរែក​នៃ​ច្រក​ព្រំដែន​អន្ដរ​ជាតិ​ជាំ បត់​ស្ដាំ​ឆ្ពោះ​ទៅ​ផ្លូវ​ក្បាល​ទន្សោង​ ចម្ងាយ​ប្រមាណ ៥​ គីឡូ​ម៉ែត្រ​ឆ្លង​កាត់​រមណីយ​ដ្ឋាន​ប្រវត្ដិ​សាស្ដ្រ​ផ្ទះ​តាម៉ុក​ គឺជា​រមណីយ​ដ្ឋាន​ក្រៅ​បញ្ជី​ពើយ​តារួន​ គយ​គន់​ទេស​ភាព​បៃតង​ខ្ចី​ពី​លើ​ខ្នង​ភ្នំ​ដង​រែក​សម្រាប់​ផ្គាប់​ចិត្ដ​អ្នក​ស្វែង​រក​ភាព​រំភើប​ស្រៀវ​ឆ្អឹង​ខ្នង។