គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជានៅទីរួមខេត្តសៀមរាបប្រកាសបិទដំណើរការអាជីវកម្មរបស់ខ្លួនទាំងស្រុងចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខតទៅ ដោយសារមិនអាចផ្គត់ផ្គង់លើការចំណាយបាន ប៉ុន្តែអះអាងថានឹងទូទាត់ប្រាក់សំណងជូនបុគ្គលិកស្របតាមច្បាប់ស្តីពីការងារ ខណៈសហជីពបារម្ភពីការគណនាប្រាក់ឈ្នួលបញ្ចប់កិច្ចសន្យា។