រយៈពេល ៦ថ្ងៃ ប៉ុណ្ណោះដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឆ្នាំទី ៨ បានទាក់ទាញមនុស្សប្រមាណជាង ២១,៣០០ នាក់មកទស្សនាខ្សែភាពយន្ត ១៣៨ ដែលបានចាក់បញ្ចាំងនៅទីតាំងទាំង ១០ កន្លែងក្នុងរាជធានីភ្នំពេញ។ ខុសពីការទស្សនាធម្មតា ទស្សនិកជន ក្នុងមហោស្រពក៏មានឱកាសសំណេះសំណាល និងស្តាប់សន្ទរកថាពីផលិតករភាពយន្ត ៧៧ នាក់មកពី ៤៣ ប្រទេសផងដែរ។