ក្រុមការងារគយ និងរដ្ឋាករចល័តប្រចាំច្រកអន្តរជាតិជ្រៃធំ បានសម្រេចហាមឃាត់ការនាំចូលបន្លែ ៦ មុខពីប្រទេសវៀតណាម បន្ទាប់ពីក្រុមមន្ត្រីជំនាញ សាខាកាំកុងត្រូលខេត្តកណ្ដាលបានរកឃើញកំណកសារធាតុថ្នាំពុលកសិកម្មមានផ្ទុកនៅក្នុងបន្លែទាំងនោះ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកបរិភោគ។ សេចក្ដីសម្រេចនេះបានឲ្យដឹងថា ក្នុងបន្លែទាំង ៦ មុខនោះរួមមាន ស្ពៃបូកគោ ផ្កាខាត់ណា ពោតបារាំង ក្រូចឆ្មារតូច (សម្រាប់ធ្វើតែជ្រក់) ផ្លែល្ពៅ និងផ្កាគូឆាយ។
អត្ថបទ៖ https://bit.ly/3fFPvxh