Post Staff | Publication date 27 June 2018 | 15:57 ICT
(វីដេអូឧបត្ថម្ភ) កាលពីថ្ងៃពុធ ទី ២០ ខែមិថុនា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន មេនូឡាយហ៏្វ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយលំដាប់ពិភពលោក បានប្រកាសជាផ្លូវការពីការចាប់ដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ជាមួយធនាគារស្ថាបនា ដែលជាធនាគារដែលកំពុងមានប្រជាប្រិយភាពខ្ពស់មួយផងដែរនៅកម្ពុជា។
ការចាប់ជាដៃគូរយៈពេល ១៥ ឆ្នាំ រវាងស្ថាប័នហិរញ្ញវត្ថុធំៗទាំងពីរនេះបង្ហាញអំពីឆន្ទៈ ក្នុងការផ្តល់ជូនប្រជាជនកម្ពុជា ជាពិសេស អតិថិជននៃធនាគារស្ថាបនា ឲ្យទទួលបាននូវសុវត្ថិភាពហិរញ្ញវត្ថុ ឆ្លើយតបទៅនឹងការរីកចម្រើននៃកម្រិតជីវភាព និងតម្រូវការរបស់ ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ៍្វ ខេមបូឌា បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «មេនូឡាយហ៍្វ ជាក្រុមហ៊ុនមួយដែលផ្តោតការទុកចិត្តទៅលើការកសាងទំនាក់ទំនងយូរអង្វែង។ ការចាប់ដៃគូនេះមិនត្រឹមតែអាចជួយបង្កើតទំនាក់ទំនងរវាង មេនូឡាយហ៍្វ និងធនាគារស្ថាបនានោះទេ អតិថិជនរបស់ធនាគារនេះនឹងអាចរក្សាទំនាក់ទំនងជាមួយមេនូឡាយហ៍្វពេញមួយជីវិតតែម្តងតាមរយៈផែនការហិរញ្ញវត្ថុសម្រាប់ គោលដៅសំខាន់ៗក្នុងជីវិតរបស់ពួកគាត់។» ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ជាមួយនឹងបណ្ដាញសាខាធំជាងគេទី២ ផងដែរ។
សម្រាប់ស្ថាបនា កិច្ចសហការនេះនឹងជួយឱ្យអតិថិជននៃធនាគារនេះអាចទទួលបានជម្រើសកាន់តែសម្បូរបែបផ្នែកធានារ៉ាប់រងអាយុជីវិតបន្ថែមលើសេវាកម្មធនាគារដែលពួកគាត់ត្រូវការ។ «កាលពីមុនប្រហែលជាអតិថិជនរបស់យើងមិនទាន់បានប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាយុ ជីវិតនេះនៅឡើយទេ។ តែឥឡូវតាមរយៈបណ្តាញសាខា ១៦៩ របស់យើងទូទាំងប្រទេស អតិថិជន របស់យើងនឹងអាចទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងអាយុជីវិតនេះ។» នេះបើតាម ប្រសាសន៍របស់លោក Norihiko Kato ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា។
ទោះបីជាវិស័យធានារ៉ាប់រងអាយុជីវិតមានអាយុកាលទើបតែ ៦ ឆ្នាំនៅកម្ពុជាក៏ដោយ វិស័យមួយនេះបានបន្តរីកចម្រើនទៅមុខយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំមុនបុព្វលាភរ៉ាប់រងដុលនៃវិស័យនេះកើនឡើងជាង ៥០% ធៀបទៅនឹងឆ្នាំ ២០១៦ ពី ៤៣,១ លានដុល្លារអាមេរិកដល់ ៦៧,៥ លានដុល្លារអាមេរិក។
លោក Robert បានឲ្យដឹងបន្ថែមទៀតថា៖ «ការរីកចម្រើននេះអាចបន្តទៅបានដោយមានការជ្រោមជ្រែង ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។ ជាឧទាហរណ៍ជាក់ស្តែង ភាពជោគជ័យនៃការចាប់ជាដៃគូរវាងមេនូឡាយនហ៍្វគឺដោយសារតែមានការគាំទ្រពីស្ថាប័ន ជាតិដ៏សំខាន់ទាំងពីរនេះ។