ថវិកាប្រមាណ ៣០០ លានដុល្លារក្នុងមួយឆ្នាំៗត្រូវបានហូរចេញពីហោប៉ៅប្រជាពលរដ្ឋកម្ពុជាចូលទៅក្នុងប្រទេស ថៃ វៀតណាម សិង្ហបុរី និងបារាំងតាមរយៈសេវាសុខាភិបាល។ មូលហេតុចម្បងដែលធ្វើឲ្យពលរដ្ឋហានចំណាយប្រាក់យ៉ាងសន្ធឹកសន្ទាប់នេះដោយសារការមិនមានជំនឿលើសេវាថែទាំសុខភាពពីក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិតខ្មែរនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ និងឯកជននៅកម្ពុជា។ នេះជាមូលហេតុចម្បងដែលធ្វើឲ្យវេជ្ជបណ្ឌិត សោម លក្ខិណា ប្រាថ្នាចង់ប្ដូរទស្សនៈអវិជ្ជមាននេះតាមរយៈការផ្ដល់នូវសេវាសុខាភិបាលបែបស្ដង់ដារអន្តរជាតិមួយនៅមន្ទីរពេទ្យ ខេមា អន្ដរជាតិក្នុងរាជធានីភ្នំពេញ។ វេជ្ជបណ្ឌិត សោម លក្ខិណា ជាប្រធាន និងជាស្ថាបនិកក្រុមហ៊ុន ខេមា គ្លូបល ដែលទើបនឹងសម្ពោធដំណើរការមន្ទីរពេទ្យ ខេមា ទីតាំងក្នុងសង្កាត់បឹងកេងកងកាលពីថ្ងៃទី ០៣ កញ្ញា កន្លងទៅ។