រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះសម្រេចផ្អាកការចរាចរ សកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានានៅរាជធានីភ្នំពេញនាពេលយប់ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ចាប់ពីថ្ងៃទី ០១ ខែ មេសា ដល់ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។