The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ដ្រី៖​​ មិនមែន​កាប់​​ព្រៃ​ស្រុក​ខ្មែរ​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ទេ

រដ្ឋមន្ដ្រី៖​​ មិនមែន​កាប់​​ព្រៃ​ស្រុក​ខ្មែរ​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ទេ

កាលពី​សប្ដាហ៍​មុន ​​ប្រិយមិត្ត​អ្នក​ អាន​ពិតជា​បាន​ដឹង​ច្បាស់​ថា​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ជា​នរណា? ហើយ​ក្នុង​សប្ដាហ៍​នេះ​លោក​អ្នក​នឹង​បាន​​ដឹង​​ពី​ចក្ខុវិស័យ​របស់​លោក​ក្នុង​កិច្ចការ​គាំពារ​​បរិស្ថាន។​

ក្នុង​បទសម្ភាស​ជាមួយ​​ ភ្នំពេញ ​ប៉ុស្ដិ៍ ​រដ្ឋមន្ដ្រី​បរិស្ថាន ​លោក​ សាយ សំអាល់ បាន​បន្ទោស​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​ ៨ ជា​អ្នក​បំភាយ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ​ដែល​ជា​កត្ដា​​បង្ក​ឲ្យ​មាន​​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើង​កម្ដៅ​ដែនដី​ហើយ​ក្នុង​បរិបទ​នេះ​ពិភពលោក​តម្រូវ​ឲ្យ​កម្ពុជា​ជា​ប្រទេស​គ្មាន​ឧស្សាហកម្ម​ខ្នាត​ធំ​ចូលរួម​គាំពារ​បរិស្ថាន​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​​សកល​។​ ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន​​ទាំង ៨ ឬ (G8) រួម​មាន​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ជប៉ុន សហរដ្ឋអាមេរិក កាណាដា និង រុស្ស៊ី។

បច្ចុប្បន្ន​នេះ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ឡើង​កម្ដៅ​ផែនដី​គឺជា​កង្វល់​របស់​សកល​លោក​តែ​កម្ពុជា​ជា​ប្រទេស​​​តូច​មាន​មនុស្ស​តិច​មិន​មាន​ឧស្សាហកម្ម​ខ្នាត​ធំ​នោះ​ត្រូវ​បាន​ជំរុញ​ដោយ​​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​​ទាំង​ ៨ និង​សហគមន៍​​អន្ដរជាតិ​ឲ្យ​ចូលរួម​ចំណែក​បន្ថយ​កម្ដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​បញ្ឈប់​ការ​កាប់​ព្រៃឈើ និង​ត្រូវ​ការពារ​ជីវចម្រុះ។