ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងពត៌មានបកស្រាយលើបញ្ហាបិទម៉ោងផ្សាយរបស់វិទ្យុមួយចំនួនដែលក្នុងនោះភាគច្រើនជាម៉ោងផ្សាយរបស់វិទ្យុដែលទទួលការគាំទ្រហិរញ្ញវត្ថុដោយសហរដ្ឋអាមេរិក មានដូចជាវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេជាដើម។ លោកសង្កត់ធ្ងន់ថាស្ថានីយវិទ្យុដែលក្រសួងចាត់ទុកថាធ្វើផ្ទុយពីច្បាប់ទាំងនោះអាចប្រឈមមុខនឹងការចោទពីរករណី គឺបទរំលោភលើសេចក្ដីទុកចិត្ត និងរំលោភលើកិច្ចសន្យានៃក្រមព្រហ្មទណ្ឌ។