រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកក្នុងពេល ៩ ខែ ដើមឆ្នាំ ២០២០ នេះដែលមានអត្រាថយចុះទាំងករណីគ្រោះថ្នាក់ស្លាប់ និងរងរបួស ប៉ុន្តែមន្ត្រីអង្គការខាងសុវត្ថិភាពចរាចរណ៍ ថាករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែមានច្រើនដដែល។