ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីអារាមព្រះពុទ្ធសាសនា ដែលទាក់ទាញចិត្ដភ្ញៀវទេសចរភ្លូកទឹកភ្លូកដី ប្រាថ្នាចង់ឃើញពុទ្ធបដិមារាប់ម៉ឺនគង់សមាធិតាមជម្រាលភ្នំរហូតដល់កំពូល រមណីយដ្ឋានទេសចរណ៍កំពូលពេជ្រ ឬអន្លង់ភ្ញៀវ ក៏កំពុងទទួលបានប្រជាប្រិយភាព ចំពោះសម្រស់សួនច្បារផ្កាភ្ញីគួបនឹងទេសភាពជួរភ្នំរលករលេញ ក៏ដូចជាក្យូសលម្ហែប្របតាមមាត់ទឹកលើផ្ទៃដីដ៏ធំល្វឹងល្វើយ។
ធ្វើដំណើរតាមផ្លូវជាតិ ៤១ បត់ស្ដាំតាមផ្សារត្រពាំងអណ្ដើក (បើបត់ឆ្វេងផ្សារអង្គតាសោម) ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ផុតផ្លូវជាតិចូលផ្លូវលំ រមណីយដ្ឋានកំពូលពេជ្រ ស្ថិតក្នុងភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងគ្រញូង ស្រុក ត្រាំកក់ ខេត្ដតាកែវ រង់ចាំស្វាគមន៍ភ្ញៀវជាមួយតម្លៃសំបុត្ររថយន្ដ ២ ម៉ឺនរៀលក្នុង ១ គ្រឿង។p