អតីតសាស្ដ្រាចារ្យអក្សរសាស្ដ្រខ្មែរមួយរូបសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពមិនយកចិត្តទុកដាក់សិក្សាស្វែងយល់ អភិរក្ស និងឲ្យតម្លៃលើអក្សរសាស្ដ្រ និងភាសាខ្មែរដែលអាចជាហេតុផលចម្បងធ្វើឲ្យខ្មែរបាត់បង់អត្តសញ្ញាណជាតិខណៈដែលភាសា និងអក្សរសាស្រ្តបរទេសកំពុងពេញនិយមក្នុងស្រទាប់យុវវ័យខ្មែរនាពេលបច្ចុប្បន្ន និងជំនាន់បន្តបន្ទាប់ទៀតក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាទំនើប។