The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​មនុស្ស

លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​មនុស្ស

ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​ពី​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចចរចា​រក​សន្ដិភាព​រវាង​សម្ដេចឪ ព្រះនរោត្តម សីហនុ និង​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​ជា​ប្រមុខ​ការបរទេស​កម្ពុជា​នៅ​អំឡុង​ទសវត្សរ៍​ទី​ ៨០ ​។

មាន​ព្រឹត្តិការណ៍​មួយ​ដែល​លោកស្រី​វេជ្ជបណ្ឌិត​ ពុង ឈីវកេក នៅ​ចងចាំ​មិន​ភ្លេច​នោះ​គឺ​នៅ​យប់​មួយ​ក្រុម​គណប្រតិភូ​ក្រុង​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន បាន​ជួប​ស្វាមី​ជនជាតិ​បារាំង​របស់​លោកស្រី​នៅ​គេហដ្ឋាន​របស់​អគ្គរដ្ឋទូត​បារាំង​រូប​នេះ​ប្រចាំ​ប្រទេស​​អង់ហ្គោឡា​។ ជំនួប​នោះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង ១ រំលង​អធ្រាត្រ​។ ការពិត​ក្រុម​ប្រតិភូ​ក្រុង​ភ្នំពេញ និង​ស្វាមី​របស់​លោកស្រី​មិន​បាន​ជួប​នៅ​ក្នុង​ផ្ទះ​ខ្មែរ​តូច​មួយ​ដូច​កាសែត​បាន​រាយការណ៍​ពី​លេខ​មុន​ទេ​។