The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី ពុង ឈីវកេក ​នឹង​បើក​ក្តោង​កាត់​រលក​ស៊ូណាមិ

លោកស្រី ពុង ឈីវកេក ​នឹង​បើក​ក្តោង​កាត់​រលក​ស៊ូណាមិ

លោកស្រី​ ពុង ឈាវកេក​នឹង​លាលែង​ចេញ​ពី​ដំណែង​ជា​ប្រធាន​អង្គការ​លីកាដូ​នៅ​ពេល​ដែល​លោកស្រី​នឹង​ចូល​កាន់​ដំណែង​ពេញ​សិទ្ធ​ជា​សមាជិក​ទី៩​នៃ​ស្ថាប័ន​គ.ជ.ប។ លោកស្រី​សម្រេច​បែប​នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​នឹង​មិនមាន​ទំនាស់​ផល​ប្រយោជន៍​ណា​មួយ​នៅ​ពេល​ដែល​លោកស្រី​បំពេញ​បេសកម្ម​ដ៏​មាន​សារសំខាន់​នេះ​។

លោកស្រី​ពុង ឈាវកេក គឺ​ជា​ស្ត្រី​អភិជន​មួយ​រូប​ដែល​ជន​រួមជាតិ​ទទួល​ស្គាល់​ថា​បាន​ចួលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​នាំ​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស​ជូន​ដល់​កម្ពុជា​ និង​បាន​បូជា​ស៊ឹងតែ​មួយ​ជីវិត​របស់​លោក​ស្រី​ដើម្បី​ដឹកនាំ​ពង្រឹង​ការ​អនុវត្តន៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

មនុស្ស​ជា​ច្រើន​ជឿថា​លោកស្រី​គឺ​ជា​បុគ្គល​ស័ក្ដិសម​បំផុត​ក្នុងការ​ទទួល​ធ្វើជា​សមាសភាព​ទី​៩​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) យ៉ាង​ហោចណាស់​សម្រាប់​អាណត្តិ​ទី៦ ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ដែល​តែងតែ​កើត​មាន​ជា​ដ៏រាប​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​។