លោក រ៉ុង ឈុន អតីតសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា (គ.ជ.ប) រួមជាមួយអ្នកគាំទ្រលោក កឹម សុខា ត្រូវបានសមត្ថកិច្ចដេញមិនឲ្យប្រមូលផ្ដុំនៅក្បែរតុលាការកំពូល ខណៈពេលដែលដំណើរការ បណ្ដឹងសារទុក្ខលោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងការឃុំខ្លួនលោក ៦ ខែទៀត ត្រូវសាលាឧទ្ធរណ៍បើកសវនាការនៅព្រឹកថ្ងៃអង្គារនេះ។