លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យប្រជាពលរដ្ឋនៅភ្នំពេញប្រើប្រាស់សេវាធ្វើដំណើរសាធារណៈ (រថយន្តក្រុង) ដែលមានស្រាប់ ជាជាងប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដែលនាំឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ នាពេលបច្ចុប្បន្ន។